ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា បានឆ្លងកាត់វាល៣

(ភ្នំពេញ) ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (University of Health Science) ចំនួនជាង១ពាន់នាក់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានរំលឹកសារជាថ្មីម្តងទៀត ពីកម្ពុជាបានឆ្លងកាត់វាល៣ ដែលរួមមាន សង្រ្គាម ភាពអត់ឃ្លាន និងជំងឺផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វាលទី៣ ដែលជាជំងឺដង្កាត់ផ្សេងៗរួមទាំងកូវីដ-១៩ផងដែរ ដែលតម្រូវឱ្យយើងត្រូវត្រៀមធនធានមនុស្សខាងវិស័យសុខាភិបាលរបស់យើងដើម្បីការពារអាយុជីវិតរបស់ប្រជាជនយើង។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ បាននាំមកនូវជំងឺដ៏កាចសាហាវជាច្រើនដែលយើងមិនធ្លាប់មាន ហើយយើងក៏មិនដឹងថា តើនៅថ្ងៃខាងមុខ នឹងមានជំងឺអ្វីខ្លះកើតឡើងចំពោះកម្ពុជាយើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។