ព័ត៌មានជាតិ

រថយន្តសេរីទំនើប Audi Q7 បុកអ្នកជិះម៉ូតូ បណ្ដាលឲ្យស្លាប់ លុចស៊ិស300 មកជួយរំដោះអ្នកបង្កយកទៅបាត់

(សៀមរាប) ៖ បុរសម្នាក់បានស្លាប់ ខណ:កំពុងជិះម៉ូតូត្រូវបានរថយន្តសេរីទំនើប Audi Q7 បុកចំពេញទំហឹង ហើយមានរថយន្តស៊ិស300 មកជួយរំដោះអ្នកបង្ក ប៉ុន្តែត្រូវបាននគរបាលឃាត់បានទាំង២គ្រឿង។

សមត្ថកិច្ចបានប្រាប់ សៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃអង្គារនេះថា ហេតុការណ៍បានកើតឡើង នៅយប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវវត្តបូព៌ ត្រង់ចំណុចទល់មុខភោជនីយដ្ឋានមីស្ទ័រក្រៀល(Mr.Grill) ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចបន្តថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាង រថយន្ត AUDI Q7 ផ្លាកលេខភ្នំពេញ 2AO-68 69 បុកជាមួយម៉ូតូហុងដាពណ៌ខ្មៅ ផ្លាកលេខតាកែវ 1O-7336 ធ្វើដំណើរដោយបុរសម្នាក់។ ឯខាងរថយន្ត AUDI Q7 រួមដំណើរដោយ មនុស្សប្រុសស្រីចំនួន៣នាក់។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះអ្នកជិះម៉ូតូបានស្លាប់ នៅមន្ទីរសម្រាកព្យាបាល សុឹង រិទ្ធីរ៉េត ក្រោយរថយន្តសង្រ្គោះព្យាយាមជួយ។

គួរបញ្ជាក់ថា ករណីនេះខាងរថយន្តបង្ក Audi Q7
ព្យាយាមបើករត់គេច ពីកន្លែងកើតហេតុ ក៏មានបុរសចំនួនពីរនាក់ទៀត បានបើករថយន្ត lexus 300 ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2N-6280 ព្យាយាមរំដោះជនបង្ក ចេញពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ចឃាត់បាន និងនាំយកទៅស្នងការនគរបាលខេត្តសៀមរាបភ្លាមៗ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។