ព័ត៌មានជាតិ

លោកស្រី ឡុង គន្ធា អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងវេទិកាឆ្លុះបញ្ជាំងលទ្ធផល នៃការអនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ២០២៣

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០៣ លោកស្រី ឡុង គន្ធា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាឆ្លុះបញ្ជាំងលទ្ធផល នៃការអនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ២០២៣ តាមរយៈយន្តការបណ្តាញអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ និងផ្នែកផ្គត់ផ្គង់នៅថ្នាក់ក្រោមជាតិ និងដើម្បីដកស្រង់បទពិសោធន៍រៀនសូត្រ និងផ្លាស់ប្តូរចំណេះដឹងពីការអនុវត្តសកម្មភាពការងារគណនេយ្យភាពសង្គម សម្រាប់និរន្តភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់​ បង្កើនភាពស្និទ្ធស្នាល កិច្ចសហការ ភាពជាដៃគូ និងការទំនាក់ទំនងយ៉ាងល្អ រវាងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ និងតួអង្គពាក់ព័ន្ធនានា ដោយមានអ្នកចូលរួមសរុបប្រមាណ ២០០នាក់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។