ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់តួអង្គទាំងប្រាំត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនៅមូលដ្ឋាន ពិសេសត្រូវលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន គណៈកម្មាធិការបក្សខេត្តកំពង់ចាម បានជំរុញដល់តួអង្គទាំងប្រាំ រួមមាន មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រធានមណ្ឌលសុខភាព និងនាយកសាលា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនៅមូលដ្ឋាន ពិសេសត្រូវលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និង​ការឆ្លើយតបតម្រូវការឱ្យចំគោលដៅ ក្នុងការកាត់បន្ថយភាពក្រីក្រ។

អនុសាសន៍បែបនេះ​ ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា លើកឡើងនៅក្នុងពិធី​ប្រកាសសម្រួលភារកិច្ច​ និង​តែងតាំង លោក អូត​ ឈាងលី​ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបាធាយ ជំនួស​លោក​ ផេន​ សុផល​ ដែលត្រូវទទួលភារកិច្ចថ្មី​ ស្ថិតនៅទីស្នាក់ការគណបក្សស្រុកបាធាយ នាព្រឹកថ្ងៃទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *