(កំពង់ឆ្នាំង) ៖ លោក លី ឡា នាយកខណ្ខរដ្ធលជលផលខេត្តកំពង់ឆ្នាំង សូមគោរពរាយការណ៍ជូន ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែ មិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
+ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី សហការណ៍ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី កម្លាំងចូលរួមសរុបចំនួន ២៤នាក់ និងមធ្យោបាយបាឡាស្មាច់ ០៧ គ្រឿង បានចុះបង្ក្រាបបទល្មើសជលផលរបាំងលូស្បៃមុង ស្ថិតនៅក្នុងដែននេសាទ ចំណុច ព្រែក ប្រចាន់ ភូមិ ព្រៃគ្រីជើង និង ចំណុច ដាអំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង ។ បន្ទាប់មកបានឯកភាពគ្នារុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង។
លទ្ធផលទទួលបាន០១ករណីដូចខាងក្រោម៖
-របាំងស្បៃមុង ចំនួន ០១ ករណី ចំនួន ១០ កន្លែង ប្រវែង ៥០០ម លូស្បៃមុង ចំនួន ១០ គ្រឿង បង្គោលចំនួន ៣០០ ដើម និងចាក់លែងកូនត្រីចំរុះចំនួន ៦០ គីឡូក្រាម ចូលដែននេសាទវិញ។
សូម ឯកឧត្តមមេត្តាជ្រាបជារបាយការណ៍