ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំកងកម្លាំងជួយអន្តរាគមន៍ និងពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃឈរ

(កំពង់ចាម) ៖ នៅវេលាម៉ោង ២៣:៥០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ដោយបានទទួលពត៌មានថាមានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែងនៅចំណុចនៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងជំនាញ ចុះជួយអន្តរាគមន៍ សង្រ្គោះ និងពន្លត់អគ្គិភ័យនោះយ៉ាងយកចិត្តទុកដាក់បំផុត ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុប៨គ្រឿង និងប្រើប្រាស់ទឹកអស់ ២៨សុីទែន ក្នុងនោះរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន០២គ្រឿង ស្រុកព្រៃឈរ ចំនួន០២គ្រឿង ស្រុកកងមាស ចំនួន០១គ្រឿង ស្រុកជើងព្រៃ ចំនួន០១គ្រឿង
ស្រុកកំពង់សៀម ចំនួន០១គ្រឿង និងស្រុកចំការលើ ចំនួន ០១ គ្រឿង ។

ការឆាបឆេះនេះ បានរាលដាលដល់ផ្ទះអមសង
ខាង ចំនួន០២ខ្នងទៀត កម្លាំងជំនាញបានខិតខំសង្គ្រោះដោយធ្វើការពន្លត់រហូតដល់ម៉ោង០២:៣០យប់ ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ។

សូមបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី តែមិនបណ្ដាលឱ្យមានរងរបួសដល់មនុស្សឡើយ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *