(កំពង់ឆ្នាំង) ៖ លោក លី ឡា នាយកខណ្ខរដ្ធបាលជលផលខេត្តកំពង់ឆ្នាំង សូមគោរពរាយការណ៍ជូន ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត៖ ថ្ងៃពុធ ៤កើត ខែ មិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
+ក្រុមទី១៖ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយ ប៉ុស្តិ៍នគរបាល សហគមន៍នេសាទ និងអាជ្ញាធរឃុំកំពង់ព្រះគគីរ ដឹកនាំដោយលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ប្រើប្រាស់កាណូតស្មាច់ចំនួន០៥ គ្រឿង កម្លាំងចូលរួមចំនួន១៧នាក់ បានចុះប្រតិបត្តិការរុះរើសម្រាស់ នៅចំណុចព្រែកអន្លង់ទន្លា ភូមិដំណាក់រាជ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ បន្ទាប់មកសមត្ថកិច្ចចម្រុះបានឯកភាពគ្នារុះរើបំផ្លាញចោលនៅនិងកន្លែង។
+ក្រុមទី២៖ដឹកនាំដោយលោក អ៉ឹង ជឺប៉ោ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង រួមមានផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគិរី និងសហគមន៍នេសាទភូមិកោះធំ ភូមិអន្លុងមេត្រីសែនជ័យ ភូមិថ្មី កម្លាំងចូលរួមសរុប ចំនួន ១២ នាក់ និងមធ្យោបាយធ្វើដំណើរ កាណូត០៤គ្រឿង បានចុះបង្ក្រាបបទល្មើសជលផល ស្ថិតនៅក្នុងដែននេសាទក្នុងភូមិសាស្ត្រ ខាងមុខ និងក្រោយភូមិក្បាលកន្លង ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ហើយបានប្រទះឃើញការធ្វើនេសាទប្រើដោយឧបករណ៍រលូរួមផ្សំបាំងស្បៃមុង ក្នុងនោះសម្ថកិច្ចយើងបានឯកភាពគ្នាធ្វើការរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែង។
លទ្ធផលទទួលបាន០២ករណី ដូចខាងក្រោម៖
១- របាំងស្បៃមុងចំនួន ០១ ករណី មានចំនួន៦ កន្លែង ប្រវែង៣៥០ម លូស្បៃមុង ចំនួន៦ គ្រឿង បង្គោល ចំនួន ១៥០ ដើម ចាក់លែងកូនត្រីចំរុះចំនួន ៣០គីឡូក្រាម ។
២-រុះរើសម្រាស់ចំនួន០១ករណី ចំនួន៣២ កន្លែង ស្មើនិង៨០០០ម៉ែត្រការ៉េ បង្គោលចំនួន១៥០ដើម មែកសម្រាស់ចំនួន៦០០មែក ខ្សែ+លួសប្រវែង១០០០ម៉ែត្រ។
សូម ឯកឧត្តមមេត្តាជ្រាបជារបាយការណ៍