(ភ្នំពេញ) ៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ សុខ ឧត្តម មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌបឹងកេងកង ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,០០០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ត្រី កង ម៉ារ៉ាឌី ជំនួយការខណ្ឌ ដែលឪពុករបស់លោកបានទទួលមរណៈភាព ដោយរោគាពាធ នៅឯគេហដ្ឋាន ក្នុងភូមិភ្នំលន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕