ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារខេត្ត អញ្ជេីញចុះពិនិត្យ​វឌ្ឍនភាព នៃការជួសជុលកែលម្អសួនច្បារមាត់ទន្លេ ស្ថិតនៅជាប់គល់ស្ពានគីហ្សូណា​ ក្រុងកំពង់ចាម ដើម្បីឲ្យកាន់តែមានសោភ័ណភាព និងសុវត្ថិភាពខ្ពស់

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែធ្នូ​ ឆ្នាំ​២០២៤ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជេីញចុះពិនិត្យ​វឌ្ឍនភាព នៃការជួសជុលកែលម្អសួនច្បារមាត់ទន្លេ ស្ថិតនៅជាប់គល់ស្ពានគីហ្សូណា​ ក្រុងកំពង់ចាម ដើម្បីឲ្យកាន់តែមានសោភ័ណភាព និងសុវត្ថិភាពខ្ពស់ ក្នុងនោះរួមមាន: ការបំពាក់ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹក, ក្រាលការ៉ូឡាធ្វើអំពីថ្មម៉ាប, ដាំដើមឈើលម្អបន្ថែម និងក្រាលស្មៅ ជាដើម ។ល។ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចបានលទ្ធផល ប្រមាណជាង៩០ ភាគរយហើយ៕

default

default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *