ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលស្រុកបាណន់ឃា-ត់ខ្លួ-នយុវជនម្នាក់ក្នុងចំណោមបក្សពួកផ្សេងទៀតក្រោយធ្វើ សកម្មភាពហិ-ង្សាលើជនរងគ្រោះបណ្តាលឱ្យរងរបួស!

(បាត់ដំបង) ៖ កាលពីថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០២៤ អនុវត្តតាមបទ បញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងធ្វើការនាំខ្លួ-នជនស័ង្សយចំនួន ០១នាក់ឈ្មោះ ស.ស.ភ.ភេទប្រុស អាយុ–ឆ្នាំ មាន ទីលំ នៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរ បាលស្រុកដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ។

ចំពោះមូលហេតុនៃការនាំខ្លួ-នមកនេះគឺស្របតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះណាន ស៊ីណៃ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបងដែលបានប្តឹងមកសមត្ថកិច្ចនគរ បាលថា កាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ នៅចំណុចខាងកើតក្បាលស្ពានបេឡេ ស្ថិតក្នុងភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ ដំ បង មានក្រុមក្មេងទំនើង០១ក្រុម មានគ្នា ០៤នាក់ ជិះម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាពកាន់កាំ-បិ-ត ចុះមកកា-ប់លើខ្លួនត្រូវចំក្បា-លជង្គង់ចំនួន ០១កាំ-បិ-ត បណ្ដាលរងរបួសរួចពួកនោះជិះម៉ូតូគេចទៅបាត់ដោ យពុំដឹងមូលហេតុ ខណៈខ្លួនកំពុងសម្រាកនៅលេីអង្រឹង​ ។

បន្ទាប់មកជនរងគ្រោះត្រូវបាននាំយកទៅព្យាបាលរ-បួ-សនៅមន្ទីរពេទ្យ និងបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ដើម្បីធ្វើការតាមច្បាប់ ហើយតាមរយៈពាក្យបណ្តឹងនេះសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង័្សយ ខាងលើ រីឯបក្សពួកផ្សេងទៀត សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងកំពុងចាត់ការបន្ត៕ដោយ: ព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *