(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យគណៈប្រតិភូជំរុញការវិនិយោគអាមេរិក-កម្ពុជា ដឹកនាំដោយលោក Kim Chha Hout អគ្គកុងស៊ុលកិត្តិយស និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីការវិនិយោគនៅខេត្តព្រះសីហនុ។