ព័ត៌មានជាតិ

ពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់ (MOU) រវាងសាខាកាកបាទក្រហមខេត្តកំពង់ចាម ជាមួយសាខាកាកបាទក្រហមខេត្តមណ្ឌលគិរី

(ភ្នំពេញ) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាជាផ្លូវការ លើអនុសារណៈយោគយល់ រវាងសាខាកាកបាទក្រហមខេត្តកំពង់ចាម ជាមួយសាខាកាកបាទក្រហមខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលពិធីនេះធ្វើឡើងទីស្នាក់ការកណ្ដាល រាជធានីភ្នំពេញ។

#គោលបំណងនៃអនុស្សារណៈ

អនុស្សារណៈយោគយល់នេះ ធ្វើឡើងរវាងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរី មានគោលបំណងពង្រីកចំណងមិត្តភាព សាមគ្គីភាព សហប្រត្តិបត្តិការ និងជួយគាំទ្របច្ចេកទេស ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីពង្រឹងភាពម្ចាស់ការរបស់សាខាតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *