(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានប្រារព្ធពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសការងារឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវគណៈអធិបតី ឯកឧត្តម លោកជំទាវសមាជិក សមាជិកាព្រឹទ្ធសភា និង រដ្ឋសភាជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត អគ្គរាជទូត តំណាងអង្គទូតបរទេសប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី តំណាងអង្គការជាតិ អន្តរជាតិជាដៃគូ ជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត៕