(កំពង់ចាម) ៖ ព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាល ស្នងការនគរបាលខេត្តនៃមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរទេសចរណ៍ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការការពារភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជា និងផ្សព្វផ្សាយផែនការការពារភ្ញៀវទេសចរណ៍ដែលនឹងអញ្ជើញទេសចរណ៍នៅអំឡុងពេលចូលឆ្នាំ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធ វីដេអូConference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។