(បាត់ដំបង) ៖ នៅព្រឹកថ្ងៃទី០៩ខែ មករា ឆ្នាំ២០២៥ អនុវត្តតាមយោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ដំបងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មេីស សសេដ្ឋកិច្ចនៃស្នងការដ្ឋានសហការជាមួយមន្ត្រីសាខា (ក.ប. ប )ខេត្តបាត់ដំបង និងមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យទំនិញ គ្រឿងឧបភោគបរិភោគ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមផ្ទះ និងតូបលក់ ទំ និញ នៅផ្សារឈើទាល ស្ថិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុក បាណន់ខេត្តបាត់ដំបង។
ក្នុងសកម្មភាពនេះ មន្រ្តីជំនាញបាន ត្រួតពិនិត្យទំនិញបានចំនួន០៩តូប-ផ្ទះលក់ជុំវិញផ្សារផង ដែល ជាលទ្ធ ផល ពុំមានរកឃើញទំនិញ ខូចគុណភាព ហួសកាល បរិច្ឆេទប្រើប្រាស់ និង ទំនិញមិនអនុលោមនោះទេ។
ក្រៅពីនោះ មន្រ្តីជំនាញបានធ្វើការអប់រំ ណែនាំ ផ្សព្វផ្សាយ នូវនីតិវិធី ឯកសារគតិយុត្ត ដែលពាក់ព័ន្ធទំនិញព្រមទាំងបិទនិងចែកផ្ទាំង POSTER បានចំ នួន២៥ផ្ទាំងជូនដល់អាជីវករ លក់ដូរផងដែរ៕ដោយព្រំ ហន!