(ព្រៃវែង) ៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី រួមជាមួយក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្ត្រីកិច្ចសន្យាទាំងអស់ ព្រមទាំងក្រុមគ្រួសាររបស់មន្រ្តីរាជការសាលាខេត្តព្រៃវែង សរុបប្រមាណ ៤៥០នាក់ អញ្ជើញធ្វើដំណើរកម្សាន្តនៅខេត្តសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ដំណើរកម្សាន្តនេះ គឺជាការជួបជុំ ដើម្បីថ្លែងអំណរគុណ និងជាការលើកទឹកចិត្តសម្រាប់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យាសាលាខេត្ត ដែលបានខិតខំបំពេញការងារជូនអង្គភាពបានយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក និងដើម្បីជាការបង្កើន និងរក្សានូវភាពស្និទស្នាល សាមគ្គីភាព និងអនុស្សាវរីយ៍ល្អៗ ជាមួយគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា ព្រមទាំងក្រុមគ្រួសាររបស់មន្ត្រីរាជការសាលាខេត្តព្រៃវែងផងដែរ។