ព័ត៌មានជាតិ

នាវាទេសចរណ៍បរទេសចំនួន ០១គ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ២ ១២៣នាក់ ស្រី ១ ០៧៦នាក់ ស្មើនឹង ១៣សញ្ជាតិ និងមាននាវិកសរុបចំនួន ៦៣៧នាក់

(ព្រះសីហនុ) ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍បរទេសចំនួន ០១គ្រឿង មានឈ្មោះ Aida Stella សញ្ជាតិ Italy មានបណ្តោយ ២៥៣.៣ម៉ែត្រ ទទឹង ៣២.២០ម៉ែត្រ ជំរៅទឹក ៧.៣ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ២ ១២៣នាក់ ស្រី ១ ០៧៦នាក់ ស្មើនឹង ១៣សញ្ជាតិ និងមាននាវិកសរុបចំនួន ៦៣៧នាក់ ស្រី ១៤០នាក់ ស្មើនឹង ២៨សញ្ជាតិ។

នាវាទេសចរណ៍ Aida Stella បានធ្វើដំណើរចាកចេញពីប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង ៣០នាទី នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៨ ថ្ងៃដដែលឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃ។

ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស Aida Stella មានសញ្ជាតិច្រើនជាងគេមានដូចជា Germany ១ ៨៦៩នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *