ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថស្រុកសំពៅលូនបង្រ្កាប ស្ត្រី៤នាក់ករណីជួញដូរគ្រឿងញៀន!

(បាត់ដំបង) ៖ ស្ត្រីចំនួន៤នាក់សង្ស័យជួញដូរគ្រឿងញៀនត្រូវកម្លាំងអាវុធហត្ថស្រុកសំពៅលូនបង្រ្កាបបាននៅនៅម៉ោង ១១និង០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចផ្សារតាឡន ភូមិត្រពាំងព្រលិត ឃុំសន្តិភាពស្រុកសំពៅលូន ។

សមត្ថកិច្ចបញ្ជាក់ថាៈកម្លាំងអាវុធហត្ថស្រុកសំពៅលូន ដឹកនាំដោយលោកអនុសេនីយ៍ទោលាង សុខលី មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំពៅលូន បានចុះបង្ក្រាបករណីរក្សារទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងកងរាជអាវុធហត្ថបាន ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤ នាក់

១. ឈ្មោះ វ៉ន វុិ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ មេផ្ទះរស់នៅភូមិត្រពាំងប្រលឹតឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

២. ឈ្មោះ ចុក សុភាព ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិត្រពាំងផលិត ឃុំសន្តិភាពស្រុកសំពៅលូន ខេត្តបាត់ដំបង ។

៣.ឈ្មោះ ហេង ស្រីនួន ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងប្រលិត ឃុំសន្តិភាពស្រុកសំពៅលូន ខេត្តបាត់ដំបង ។

៤.ឈ្មោះ សយ មាន់ ភេទស្រី អាយុ៥០ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិត្រពាំងប្រលិតឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង។

វត្ថុតាងដែលកម្លាំងកងរាជអាវុធហត្ថដកហូតរួមមាន :

១.ម្ស៉ៅក្រាមពណ៌សថ្លា (ice) ចំនួន ២២៧ កញ្ចប់ ទម្ងន់ ៤៩.៦ក្រាម ,WY ៤៣ គ្រាប់

២. ទូរស័ព្ទដៃចំនួន០២ គ្រឿង

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើកំពុងបញ្ជូនទៅការិយាល័យ.ជំនាញ អាវុធហត្ថខេត្តចាត់ការតាមនីតិវិធី៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *