(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ: អភិបាលខេត្តកំពង់ចាម ក្នុងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ព្រះសង្ឃ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ធទូទាំងខេត្តកំពង់ចាម យើងខ្ញុំសូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវ សារសំឡេងពិសេសរបស់ សម្គចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងពន្យយល់បន្ថែមអំពី<<កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឃន៍>> នេថា៖
១-មិនមែនជាការធ្វើឲ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ
២-មិនមែនជាការអភិវឌ្ឃរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការបង្កាច់នោះឡើយ
៣-មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយគឺដីខ្មែរគ្រប់គ្រងដោយខ្មែរ ផ្ទុយទៅវិញ វាគឺជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឃន៍តាមតំបន់ជាប់ព្រំដែន<<កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឃន៍-DTA>>នេះបានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន៖
១-ទៅជាតំបន់មានសុវត្តិភាពគ្នានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ
២-ក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់ផ្ដល់នូវផលប្រយោជន៍សេដ្ធកិច្វសង្គមដល់ប្រជាពលរដ្ធដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលគាំទ្រ និងផ្ដល់ជំនួយតាមយន្តការនានា។
៣-ក្លាយជាតំបន់មានតភ្ជាប់ប្រព័ន្ធផ្លូវ ទឹក បណ្ដោយអគ្គីសនី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើដល់វិស័យពាណិជ្ជកម្ម ទេសរណ៍ ទូរគនាគមន៍ និងសង្គមផ្សេងៗទៀតជាដើម។
សារពន្យល់របស់ សម្ដេចធិបតីនាយករដ្ធមន្ដ្រី កន្លងទៅ និងសម្ដេចតេជោ ហ៊ុន សែន នាពេលនេះ លម្មឲ្យបងប្អូនយល់ និងចៀសបានពីការញុះញងបោាកបញ្ឆោតរបស់ក្រុមឱកាសនិយមខុសតម្រាទាំងនោះហើយ។ យើងខ្ញុំ សូមទទួលដល់បងប្អូនជឿជាក់លើរាជរដ្ធាភិបាលកម្ពុជា លើសម្ដេចធិបតីនាយករដ្ធមន្ដ្រី និងសម្ដេចតេជោ ហ៊ុន សែន ដែលលោកតែងផ្ញើសារពន្យល់ប្រកបដោយព្រហ្មវិហារធម៌ និងទទួលដោយសន្តិវិធីឲ្យបញ្ឃប់ការឆ្កឹះឆ្កៀល ក៌ដូចជាបញ្ឃប់ការចូលរួមធ្វើសកម្មភាពខុសច្បាប់នានា ដើម្បីបំពេញនហិច្វតាដ៍ពិសពល់របស់ក្រុមណាមួយ ដែលចង់ផ្ដួលរំលំរាជរដ្ធាភិបាលកើតចេញពីការបោះឆ្នោត។