ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម និងគណៈមេធាវីកម្ពុជា បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និងច្បាប់មូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត​កកំពង់ចាម និង ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាគណៈអធិបតីក្នុងពិធីបេីក​វគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន ។

គោលបំណងនៃអង្គសិក្ខាសាលា គឹផ្តោតលើកការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលមានគោលដៅជាយុទ្ធសាស្ត្រ ក្នុងការពង្រឹងគោលការណ៍នីតិរដ្ឋ ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពាន​ ដោយអយុត្តិធម៌​ ក្នុងសង្គម និងការពង្រឹងជំនឿទុកចិត្តពីសាធារណជន មកលើវិស័យយុត្តិធម៌ដែលជាកត្តារួមចំណែកដ៏សំខាន់ ក្នុងការធានាថែរក្សាស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គមជាតិ​។ អង្គសិក្ខាសាលាប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម នារសៀលថ្ងៃពុធ ១០ កើត ខែស្រាពណ៍ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *