ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចា បានចាត់​វិ​ធានការឱ្យផែនការងារធន​ធានមនុស្ស​ធ្វេីការ​ស្រាវ​ជ្រាវ​លេីករណីនេះបន្ទាន់!

(បាត់ដំបង) ៖ សេចក្តីជូនដំណឹង៖
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បងមានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​បានជ្រាបថា​នៅថ្ងៃទី០៦ខែ​ មីនា​ឆ្នាំ២០២៥នេះ បន្ទាប់ពីឃេីញរូបភាព​ ឃ្លីបវីដេអូដែលបណ្តាញសង្គមផ្សព្វផ្សាយពីភាពមិនសមរម្យដែល​មានរូប​លោកវរសេនីយ៍ឯក​ សន​ និល​អធិការនៃអធិការដ្ឋានន​គរបាលស្រុករតនមណ្ឌល។

លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានចាត់​វិ​ធានការឱ្យផែនការងារធន​ធានមនុស្ស​ធ្វេីការ​ស្រាវ​ជ្រាវ​លេីករណីនេះបន្ទាន់។

ក្នុងករណីដែលរកឃេីញនូវកំហុសឆ្គងដែលបង្កឡេីងដោយលោកអធិការនិងមន្រ្តីផ្សេងទៀតនោះ​ ថ្នាក់​ដឹកនាំស្នងការនឹងមានវិធាន​ការខាងវិន័យនគរបាលជាតិស្របតាមកម្រិតនៃអំពេីនោះ។

ដូចបានជម្រាបជូនខាងលេី​សូមសាធារណជន​មេត្តាជ្រាបជាដំណឹង៕(ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស)

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *