ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និងអភិបាលខេត្តព្រះវិហារ នាំអំណោយជាថវិកាជាង ៨២ លានរៀល និងជាង១ពាន់ដុល្លារ ប្រគេនព្រះចៅអធិការវត្តបទុមរតន:ដីដុះ ដើម្បីសាងសង់ឧបដ្ឋានសាលា!

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២៥ នេះ បាននាំយកអំណោយជាថវិកា ជាង ៨២ លានរៀល និងជាង ១ ពាន់ដុល្លារ ប្រគេនព្រះចៅអធិការវត្តបទុមរតនដីដុះ ក្រុងកំពង់ចាម ដើម្បីសាងសង់ឧបដ្ឋានសាលា ។

គូបញ្ជាក់ផងដែរថា ថវិការបស់សប្បុរសជននូវចំនួនដូចខាងលើនោះ មានចំណែករបស់អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ចំនួន ១០ លានរៀល និងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចំនួន ១០ រៀល និង ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ចំនួន ១០ លានរៀល និងឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ថវិកាចំនួន ១០ លានរៀល និងឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថវិកាចំនួន ១០ លានរៀល ព្រមទាំងថវិការបស់សប្បជននានាជាង ៣២ លានរៀល និងប្រាក់ដុល្លារ ១,៤២៣ ដុល្លារ ផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *