ព័ត៌មានជាតិ

កម្លាំងនគរបាល ចុះពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក!

(កំពង់ចាម) ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ៣ គោលដៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។

តាមមន្ត្រីនគរបាលបានឲ្យដឹងថា ការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ, ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២២:០០ នាទីយប់ ដល់ម៉ោង ២:០០នាទីទៀបភ្លឺ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងសរុប ៤៩នាក់ ដឹកនាំដោយស្នងការរង ២រូប ចុះអនុវត្ត៣គោលដៅ :-គោលដៅទី១ : ឃុំជយោ ស្រុកចំការលើ -គោលដៅទី២ : ឃុំផ្ដៅជុំ ស្រុកជើងព្រៃ -គោលដៅទី៣ : សង្កាត់ សំបួរមាស ក្រុងកំពង់ចាម ។

ជាលទ្ធផលសមត្ថកិច្ចយើង បានត្រួតពិនិត្យ រថយន្ត ៥២គ្រឿង ម៉ូតូ ៥៤គ្រឿង បានតេស្តជាតិអាល់កុល ៣២នាក់ រកឃើញអ្នកមានកម្រិតជាតិអាល់កុល ក្រោម០.២៤ក្រានម ៧នាក់ ឃាត់ទុកនៅនឹងកន្លែងដើម្បីអប់រំ និងតម្រូវឲ្យក្រុមគ្រួសារមកទទួលយក ។ គ្មានមួកសុវត្ថិភាព : ៥នាក់ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *