(ព្រះសីហនុ) ៖ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមខេត្តព្រះសីហនុ លើកទី៣ ស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ លោក លោកស្រី អភិបាលរងខេត្ត អភិបាលស្រុក និងបងប្អូនសាសនិកឥស្លាម