(ភ្នំពេញ) ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះគិតចាប់ពីថ្ងៃទី១៩-២៣ខែសីហា ឆ្នាំ២០២៤ កម្លាំងគយបានចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសមានចំនួន ១៤គ្រឿង (ចង្កូតឆ្វេង ១៣ គ្រឿង និងចង្កូតស្តាំ ១គ្រឿង)។
រថយន្តទាំង១៤គ្រឿងនោះរួមមាន៖
1-រថយន្ដម៉ាក Toyota Alphard ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2009 ស្លាកលេខ ភ្នំពេញ 2AE-1623
2-រថយន្តទេសចរណ៍ LEXUS RX330 ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004 ពណ៍ស ស្លាកលេខ ភ្នំពេញ 2AW-8791
3-រថយន្តទេសចរណ៍ LEXUS GS300 ចង្កូតឆ្វេង ឆ្នាំម៉ូដែល2006 ពណ៍ទឹកមាស ពាក់ស្លាកលេខ ខេមរភូមិន្ទ ០៩ 2-9319
4-រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 ស្លាកលេខ ភ្នំពេញ 2AA-8362
5-រថយន្តទេសចរណ៍ម៉ាក LEXUS RX400H ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2AP-9958
6-រថយន្តម៉ាក TOYOTA CAMRY HYBRID ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 ស្លាកលេខភ្នំពេញ 2P-6720
7-រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2008 ស្លាកលេខ ភ្នំពេញ 2BI-8246
8-រថយន្តទេសចរណ៍ម៉ាក TOYOTA PRIUS ចង្កូតឆ្វេង ឆ្នាំម៉ូដែល2010 ពណ៍ស ស្លាកលេខ ភ្នំពេញ2BF-7164
9-រថយន្តម៉ាក LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2010 ស្លាកលេខ ភ្នំពេញ 2AH-4465
10-រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004 ស្លាកលេខ ភ្នំពេញ2AX-7967
11-រថយន្តម៉ាក NISSAN TEANA ពណ៌ខ្មៅ ចង្កូតស្តាំ ឆ្នាំម៉ូដែល2013 គ្មានស្លាកលេខ
12-រថយន្តម៉ាក LEXUS RX450h ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2010 ស្លាកលេខ ភ្នំពេញ 2AN-5619
13-រថយន្តម៉ាក LEXUS RX330 ពណ៌ទឹកមាស ចង្កូតឆ្វេង ឆ្នាំ2006 ស្លាកលេខ ភ្នំពេញ 2AB-6645
14-រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2008 ស្លាកលេខ ភ្នំពេញ 2BP-4200
សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕សហការី