ព័ត៌មានជាតិ

ត្រីឆ្ដោសុីកូនឯង.! ជនល្មោភកាមរំលោភកូនស្រីខ្លួនឯងបានសម្រេច ត្រូវម្ដាយប្ដឹងសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ!

(ភ្នំពេញ) ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការបង្ហាញមុខជាសាធារណៈ រួចបញ្ជូនទៅតុលាការនាថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៥ ដេីម្បីអនុវត្តន៍ទោសតាមច្បាប់ ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស លើក្មេងស្រីរងគ្រោះជាអនីតិជនអាយុ០៣ឆ្នាំ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៣០នាទី ត្រង់ចំណុចបន្ទប់ជួលលេខ៦ ផ្លូវបេតុង ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស.ណ.គ ភេទស្រី អាយុ០៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុកគ្រួសារ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យមានឈ្មោះ សាំ សៅ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

សមត្ថកិច្ចបានបញ្ចាក់ឲ្យដឹងថា ៖ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១១និង៥០នាទី ឈ្មោះ ម៉ៃ សុផា ភេទស្រី អាយុ៣៥ឆ្នាំ (ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះឈ្មោះ ស.ណ.គ អាយុ០៣ឆ្នាំ) បានចេញពីបន្ទប់ជួលលេខ០៦ ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅធ្វើការរោងចក្រ ស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបានទុកកូនចំនួន០២នាក់៖
១/ឈ្មោះ សៅ ណាឡី ភេទប្រុស អាយុ១០ឆ្នាំ
២/ឈ្មោះ ស.ណ.គ (ក្មេងស្រីរងគ្រោះ) នៅផ្ទះឱ្យជនសង្ស័យជាប្តីឈ្មោះ សាំ សៅ ភេទប្រុស អាយុ៤៥ឆ្នាំ មើលថែទាំ ។ រហូតដល់វេលាម៉ោង១៣និង៣០នាទី ថ្ងៃខែឆ្នាំដដែល ក្មេងស្រីរងគ្រោះកំពុងតែដេកលេងជាមួយបងប្រុសឈ្មោះ សៅ ណាឡី ក្នុងបន្ទប់ជួល ស្រាប់តែជនសង្ស័យបានត្រឡប់មកពីផឹកស៊ីស្រវឹង ដើរចូលក្នុងបន្ទប់ រួចដេញឈ្មោះ សៅ ណាឡី (ត្រូវជាកូនច្បងរបស់ជនសង្ស័យ) ឱ្យចេញក្រៅបន្ទប់ ហើយទាញទ្វារបិទចាក់គន្លឹះពីខាងក្នុង រួចជនសង្ស័យបានធ្វើសកម្មភាពចាប់អោបថើប យកដៃលូកស្ទាបប្រដាប់ភេទក្មេងស្រីរងគ្រោះ រួចរំលោភសេពសន្ថវៈរហូតបានសម្រេច០១លើក ធ្វើឱ្យក្មេងស្រីរងគ្រោះរងការឈឺចាប់យ៉ាងខ្លាំង ។

រហូតដល់វេលាម៉ោង១៦និង១០នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះ ម៉ៃ សុផា បានចេញពីធ្វើការមកដល់បន្ទប់ជួលវិញ រួចក៏បានឃើញក្មេងស្រីរងគ្រោះមានអាការៈស្លេកស្លាំងក្តៅខ្លួន រួចឈ្មោះ ម៉ៃ សុផា ក៏បានសួរនាំក្មេងស្រីរងគ្រោះ ទើបក្មេងស្រីរងគ្រោះបានប្រាប់ថា ប៉ា (ជនសង្ស័យ) បានចាប់ហែកជើង រួចយកដៃលូកលេងប្រដាប់ភេទ និងយកប្រដាប់ភេទរបស់គាត់ (ជនសង្ស័យ) បញ្ចូលក្នុងប្រដាប់ភេទក្មេងស្រីរងគ្រោះ ហើយឈ្មោះ ម៉ៃ សុផា ក៏បានពិនិត្យប្រដាប់ភេទក្មេងស្រីរងគ្រោះ ឃើញមានទឹកនៅជាប់ប្រដាប់ភេទរបស់ក្មេងស្រីរងគ្រោះ រួចឈ្មោះ ម៉ៃ សុផា ក៏បានយកក្មេងស្រីរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកដង្កោ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះគ្រូពេទ្យក៏បានប្រាប់ថា ប្រដាប់ភេទមានប្រឡាក់ទៅដោយទឹកកាម និងមានស្នាមដាច់រលាត់ខ្លាំង រួចម្ដាយក្មេងស្រីរងគ្រោះក៏បានត្រឡប់មកបន្ទប់ជួលវិញ ។ លុះព្រឹកឡើងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៩និង០០នាទី ម្ដាយក្មេងស្រីរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ហើយកម្លាំងសមត្ថកិច្ចយើងក៏បានទៅហៅជនសង្ស័យពីផ្ទះជួលខាងលើ មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរទៅលេីជនសង្ស័យ រូបគេបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបខ្លួន (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើកូនស្រីឈ្មោះ ស.ណ.គ​ បានសម្រេច០១លើក ដោយសារស្រវឹងស្រាបាត់បង់ស្មារតី ប្រាកដមែន ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *