ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះលោកជំទាវ សែម សុធា ព្រមទាំងក្រុមគ្រួសារ

(ព្រៃវែង) ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះលោកជំទាវ សែម សុធា ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឯកឧត្តម ស្វាយ ដូត ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមី លោកជំទាវ ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៩:១៩នាទីល្ងាច ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ។

យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ស្វាយ ដូត ទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *