ព័ត៌មានជាតិ

លោក​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី បិទ​សិក្ខាសាលា ស្ដីពី​ ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​ សារព័ត៌មាន​ និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ..

ខេត្តត្បូងឃ្មុំ​៖​ លោក​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ បាន​អញ្ជើញ​ ជា​ជាអធិបតី​ភាព​ បិទ​សិក្ខាសាលា​ស្ដីពី​ ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ​ ជូន​សិក្ខាកាម​ចំនួន​ ៤៣២នាក់​ នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ ស្ថិត​នៅ​ អគារ​តេជោ​បូព៌ា​ ស្នាក់ការ​ សសយក​ ខេត្ត​ត្បូង​ ដែល​រៀបចំ​សហការ​ដោយ​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ និង​រដ្ខបាល​ខេត្ត​ត្បូង​ឃ្មុំ​។

ក្នុង​ឱកាស​បិទ​សិក្ខាសាលា​ មាន​ការ​ចូលរួម​ជា​គណៈអធិបតី​ពី​ លោកជំទាវ​ មាស​ ច័ន្ទ​ធី​តា​ អនុរដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ និង​លោក​ ម៉ៅ​ ឌុង​ អភិបាល​រង​ តំណាង​ ឯកឧត្ដម​ ប៉ែន​ កុសល្យ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ដត្បូងឃ្មុំ។

ថ្លែង​ក្នុង​ឱកាស​បិទ​សិក្ខាសាលា​ លោក​ ង៉ូវ​ បូរីណា​ បាន​យកមតិ​ផ្ដាំផ្ញើ​សួរ​សុខទុក្ខរបស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ជូន​ដល់​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​អង្គ​សិក្ខាសាលា​។

ជាមួយ​គ្នា​ នេះ​ផងដែរ​ លោក​ ង៉ូវ​ បូរីណា​ បាន​ផ្ដល់​នូវ​អនុសាសន៍​ណែនាំ​ តម្រង់​ទិស​បន្ថែម​ លេីក​ ក្រមសីលធម៌​ វិជ្ជាជីវៈ​ សារព័ត៌មាន​ និង​បានជម្រុញ​ឱ្យ​សិក្ខាកាម​ ចូលរួម​ផ្សព្វផ្សាយ​នូវ​ចំណុចវិជ្ជមាន និង​សមិទ្ធផល​ ការអភិវឌ្ឍន៍របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ និង​ជា​ពិសេស​ ការ​អភិវឌ្ឍន៍​របស់​ រាជរដ្ឋាភិបាល​ ដែលដឹកនាំ​ដោយ​ សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និង​ស្នេីឱ្យចូលរួម​ចលនា​ជាមួយ​ក្រសួង​បរិស្ថាន​ លេីភាព​ស្អាត​ ភាព​បៃតង​ និង​ចីរភាព​បរិស្ថាន​កម្ពុជា​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *