ព័ត៌មានជាតិ

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

(ភ្នំពេញ)៖លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។

លោកបណ្ឌិតប្រធាន និងថ្នាក់ដឹកនាំ រួមទាំងសមាជិក សមាជិកា នៃសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *