ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានចូលរួមក្នុងកិច្ចប្រជុំ តាមដានត្រួតពិនិត្យការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ

(ព្រៃវៃង) ៖ នារសៀលថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានចូលរួមក្នុងកិច្ចប្រជុំ តាមដានត្រួតពិនិត្យការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម ជា សុមេធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ និងប្រតិភូអមដំណើរ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក និងថ្នាក់ដឹកនាំមន្ត្រីរាជការសាលាស្រុក មេបញ្ជាការកងកម្លាំងទាំងបីថ្នាក់ស្រុក ប្រធានច្រកទ្វារព្រំដែនក្នុងស្រុក មេឃុំ ស្មៀនឃុំ មេភូមិ អនុភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ១៨២រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *