ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលី អញ្ជើញជាអធិបតីក្នុងពិធី ប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ រវាងក្រុមកីឡាបាល់ទាត់ខេត្តព្រៃវែង Vs ក្រុមកីឡាបាល់ទាត់ ស្តាខម (STARCOM FC)

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី១៦  ខែកុម្ភៈ  ឆ្នាំ២០៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ រវាងក្រុមកីឡាបាល់ទាត់ខេត្តព្រៃវែង Vs ក្រុមកីឡាបាល់ទាត់ ស្តាខម (STARCOM FC) និងចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រចំនួន ១០គ្រួសារ រួមជាមួយសិស្សានុសិស្សនៃសាលាបឋមសិក្សា ព្រៃកំពែង ចំនួន ២៤០នាក់ ដែលប្រព្រឹត្តទៅនៅ កីឡដ្ឋានខេត្តព្រៃវែង។

ដែលអំណោយទាំងនោះរួមមាន÷
-ជូនសាលាបឋមសិក្សា ព្រៃកំពែង ថវិកាចំនួន ១.០០០.០០០៛
-ជូនលោកគ្រូ អ្នកគ្រូ ០៥នាក់ ក្នុងម្នាក់ថវិកាចំនួន ១០០.០០០៛
-គ្រួសារក្រីក្រចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារថវិកាចំនួន ៥០.០០០៛ និង
-អង្ករ ៥០គីឡូក្រាម
-ត្រីខ ០១យួរ
-មី ០១យួរ
-ទឹកត្រី ០១យួរ
-ទឹកស៊ីអ៉ីវ ០១យួរ
-ជូនសិស្សានុសិស្សចំនួន ២៤០នាក់ ក្នុងម្នាក់ថវិកាចំនួន ៥.០០០៛ និងសៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប បន្ទាត់ និងសម្រាប់ខួងខ្មៅដៃ។

ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលនៃគណៈអភិបាលក្រុង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត គណៈកម្មការរៀបចំការប្រកួត ក្រុមកីឡាករ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ៨០០រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *