(ព្រះសីហនុ) ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចូលរួមអមដំណើរទស្សនកិច្ចសិក្សានៅទីក្រុងស៊ិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ថ្ងៃទី ១៦ – ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥។
គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីសិក្សាស្វែងយល់អំពីបទពិសោធជាក់ស្តែងក្នុងការរៀបចំរចនាសម្ព័ន្ធ គ្រប់គ្រង និងប្រតិបត្តិការតំបន់រដ្ឋបាលសំខាន់ៗព្រមទាំងឆ្លៀតឱកាសទំនាក់ទំនងវិនិយោគិនចិនដែលមានសក្តានុពល សំដៅទាក់ទាញការវិនិយោគមកខេត្តព្រះសីហនុបន្ថែមទៀត។