ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំចុះសួរសុខទុក្ខ បងប្អូនកងកម្លាំងដែលប្រចាំការតាមគោលដៅដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅតាមគោលដៅចំនួន១១ ក្នុងស្រុកចំនួន៤

(ព្រៃវែង) ៖រសៀលថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី​១៧ ខែសីហា ឆ្នាំ២០២៤ ឯកឧតត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនកងកម្លាំងដែលប្រចាំការតាមគោលដៅដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅតាមគោលដៅចំនួន១១ ក្នុងស្រុកចំនួន៤ រួមមាន៖ ស្រុកបាភ្នំ ស្រុកពាមរក៍ ស្រុកពារាំង និងស្រុកពោធិ៍រៀង។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយឧបត្ថម្ភជូនដល់កងកម្លាំងប្រចាំការតាមគោលដៅទាំងនោះរួមមាន អង្ករ មី ទឹកសុទ្ធ ទឹកក្រូច និងថវិកាមួយចំនួនផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *