ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំង កងវរសេនាតូចលេខ២២៩ និងពិសារអាហារសាមគ្គីដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រៃវែង: រសៀលថ្ងៃទី០៤  ខែមេសា  ឆ្នាំ២០២៥នេះឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំង កងវរសេនាតូចលេខ២២៩ និងពិសារអាហារសាមគ្គីដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលស្ថិតនៅទីបញ្ជាការកងវរសេនាតូចលេខ២២៩ ភូមិពានី ឃុំល្វា ស្រុកព្រះសេ្ដច ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណាយមួយចំនួនរួមមាន÷ អង្ករ ទឹកសុទ្ធ ភេសជ្ជៈ មី ត្រីខ និងថវិកាមួយចំនួន ដែលសរុបជាថវិកាចំនួន ២២.៩៥០.០០០រៀល ដើម្បីឧបត្ថម្ភជូនដល់កងកម្លាំង កងវរសេនាតូចនៅទីនោះ។

ក្នុងកិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលស្រុកព្រះស្ដេច និងនាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្តផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *