(ព្រៃវែង) ៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីបញ្ជុះបឋមសីលាសាងសង់អគារសិក្សា ១ខ្នង ៤ជាន់ ៣២បន្ទប់ និងទីចាត់ការ ១ខ្នង ៣បន្ទប់ នៅវិទ្យាល័យព្រៃព្នៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
គូរបញ្ជាក់ថា អគារសិក្សាដែលបានបញ្ជុះបឋមសីលាមាន ១ខ្នង ៤ជាន់ ៣២បន្ទប់ និងទីចាត់ការ ១ខ្នង ៣បន្ទប់ នៅវិទ្យាល័យព្រៃព្នៅ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមរដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងប្រជាពលរដ្ឋខេត្តព្រៃវែង ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់អំណោយ អគារសិក្សា នៅវិទ្យាល័យព្រៃព្នៅនាឱកាសនេះ ក្នុងន័យចូលរួមក្នុងវិស័យអប់រំនៅមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេស ការកសាងធនធានមនុស្ស ប្រកបដោយ សមត្ថភាពដើម្បីបម្រើឲ្យតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។