ព័ត៌មានជាតិ

សកម្មភាពក្រុមការងាររបស់ ខណ្ខរដ្ធបាលជលផលខេត្តកំពង់ឆ្នាំង បានចុះប្រតិបត្តិការចាប់ពីចំណុចផ្លូវដំរីដល់តំបន់អភិរក្សអតីតឡូតិ៍លេខ០១  ស្ថិតភូមិថ្នល់ឈើទាល និងភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង

(កំពង់ឆ្នាំង) ៖ លោក លី ឡា នាយខណ្ខរដ្ធបាលជលផលខេត្តកំពង់ឆ្នាំងសូមគោរពរាយការណ៍ជូន ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត៖ ថ្ងៃអង្គារ ០៣កើត ខែ ភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង និងសហគមន៍នេសាទផ្លូវទូក ដឹកនាំដោយលោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម កម្លាំងចូលរួមសរុប ៣៥នាក់ និងមធ្យោបាយបាឡា០៧គ្រឿង បានចុះប្រតិបត្តិការចាប់ពីចំណុចផ្លូវដំរីដល់តំបន់អភិរក្សអតីតឡូតិ៍លេខ០១  ស្ថិតភូមិថ្នល់ឈើទាល និងភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ ឆ្នាំងប្រទះឃើញរបាំងសាច់អួនមានប្រវែង និងរបាំងស្បៃមុង ដែលខុសពីច្បាប់ស្តីពីជលផល។ បន្ទាប់មកក្រុមការងារបានឯកភាពគ្នាកាត់តំរឹម រុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។
លទ្ធផលរួមមាន៖
-រុះរើរបាំងសាច់អួនចំនួន០១ករណី ស្មើនឹងចំនួន៨កន្លែង ប្រវែង១២០០ម បង្គោល៧២០ ដេីម លបលូ១៦មាត់ ត្រី
-រុះរើបំផ្លាញចោល របាំងស្បៃមុងចំនួន ០១ករណី ស្មើនឹង ៨កន្លែង ប្រវែង ៨០០ម បង្គោល៣០០ដេីម
លបលូ៨មាត់ និងចាក់លែងត្រីល្អិត ចំនួន៨៤០គីឡូក្រាមចូលក្នុងដែនធម្មជាតិវិញ។
សូម ឯកឧត្ដមមេត្តាជ្រាបជាសេចក្តីរាយការណ៍។​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *