ព័ត៌មានជាតិ

ប្រជាពលដ្ឋ​ ៩៤នាក់​ ស្រី​ ៤៥នាក់​ បានប្រេីប្រាស់សេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុងសៀមរាបទៅ​មកក្រុងរុនតាឯកតេជោសែន

(សៀមរាប) ៖ ថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ រថយន្តក្រុងចំនួន ១០ គ្រឿងបានបន្តដឹកជញ្ជូនប្រជាពលរដ្ឋសរុបចំនួន ៩៤នាក់ ស្រី ៤៥ នាក់​ មានការកេីនឡេីង​ ៥៦នាក់​ ស្រី​ ៤៣នាក់​ ក្នុងនោះ រថយន្តចេញពីរុនតាឯកមកក្រុងសៀមរាប សរុបចំនួន ៥១នាក់ ស្រី ២៥នាក់​ កេីនឡេីង​ ៤០នាក់​ ស្រី​ ២៥នាក់ និងចេញពីក្រុងសៀមរាប ទៅរុនតាឯក សរុបចំនួន ៤៣នាក់ ស្រី ២០នាក់​ កេីនឡេីង​ ១៦នាក់​ ស្រី​ ១៨នាក់​។ សូមបញ្ជាក់ថា​ តួលេខកេីនឡេីងនេះគឺប្រៀបធៀបនឹងថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០២៤។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។