ព័ត៌មានជាតិ

ជំនួបសម្តែងការគួរសម​ និងជម្រាបលារបស់ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប

(សៀមរាប) ៖ កាលពីរសៀលថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ នៅបន្ទប់ប្រជុំសាលាខេត្ត​ លោក​ សុខ​ ថុល​ អភិបាលរងខេត្តបានអនុញ្ញតឱ្យលោក​ កាវ៉ាងុជិ​ ម៉ាសាគិ​ ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប​ ដេីម្បីជួបសម្តែងការគួរសម​ និងជម្រាបលា​ ដោយលោកប្រធានកុងស៊ុលបានចប់អាណត្តិជាប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប។

លោក កាវ៉ាងុជិ​ ម៉ាសាគិ​ បានមកបម្រើការនៅខេត្តសៀមរាប ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ និងមាតុភូត្រលប់ទៅវិញនៅចុងខែកុម្ភៈ ឆ្នាំ២០២៤​ ដោយលោកបានដល់អាណត្តិ​ ទោះបីជាលោក​ ចប់អាណត្តិក៏ដោយចំណងមិត្តភាពរបស់លោក​ និងថ្នាក់ដឹកនាំខេត្តសៀមរាបនៅតែរក្សាមិត្តភាពដដែល។ លោក​ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តសៀមរាបដែលតែងតែសហការយ៉ាងល្អនិងស្អិតរមួតជាមួយការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបនាពេលកន្លងមក​។

លោក​ សុខ​ ថុល​ កម្ពុជា-ជប៉ុន មានកិច្ចសហប្រតិបត្តិការតាំងពីរទសវត្សទី១៧ មកម្ល៉េះ បើក្រឡេកមើលគឺមានសាច់រឿងជាច្រើនពីការផ្លាស់ប្តូរ និងទំនាក់ទំនង។ សម្រាប់ទំនាក់ទំនងផ្លូវការរបស់ប្រទេសទាំងពីរ ត្រូវបានបង្កើតជាផ្លូវការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ មុនពេលកម្ពុជា ប្រកាសឯករាជ្យរបស់ខ្លួនរយៈពេល១០ខែ។ លោក ជឿជាក់ថា នៅមានការងារជាច្រើនទៀតដែលកម្ពុជា-ជប៉ុន អាចធ្វើជាមួយគ្នា ក្នុងការកសាងសន្តិភាព ដែលនេះមិនត្រឹមតែជាប្រយោជន៍សម្រាប់តំបន់នោះទេ ប៉ុន្តែ សម្រាប់សកលលោកទាំងមូលតែម្តង។​ ម្យ៉ាងទៀត​ តាមរយៈការបង្កើនក្រុមវិនិយោគជប៉ុន នៅកម្ពុជានឹងចូលរួមចំណែកបង្កើតទំនាក់ទំនងសេដ្ឋកិច្ចទ្វេរភាគី បន្ថែមលើនេះនឹងរួមចំណែកអភិវឌ្ឍសម្រាប់មហាតំបន់មេគង្គទាំងមូលតែម្តង។ ដូច្នេះភាពដៃគូរវាងកម្ពុជា-ជប៉ុន គឺដើរតួនាទីយ៉ាងសំខាន់ឆ្លើយតបទៅនឹងបរិបទនេះ ប្រទេសជប៉ុននឹងបន្តគាំទ្រភាពជាដៃគូកម្ពុជា ក្នុងការបោះជំហាន ជាមួយការប្តេជ្ញាចិត្តជាលក្ខណៈតំបន់ និងសហគមន៍អន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា មិនត្រឹតែរួមចំណែកអភិវឌ្ឍន៍ខ្លួន ហើយអាចធានាថាកម្ពុជា និងជប៉ុន អាចបន្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោក​ អភិបាលរងខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះលោក កាវ៉ាងុជិ​ ម៉ាសាគិ​ ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបដែលបានចូលជួបសម្តែងការគួរសម​ និងជម្រាបលាដេីម្បីមាតុភូមិនិវត្តន៍ទៅប្រទេសវិញបន្ទាប់ពីចប់អាណត្តិនៅកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។