ព័ត៌មានជាតិ

សិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ និងការវាយតម្លៃសមិទ្ធកម្មផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត”

(សៀមរាប) ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារម៉េម័រ ខេត្តសៀមរាប សិក្ខាសាលាពិគ្រោះយោបល់លើ ” សេចក្តីព្រាងគោលការណ៍ណែនាំ​ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ និងការវាយតម្លៃសមិទ្ធកម្មផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត” ក្រោមអធិបតីភាពឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៏ តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមានការរួមពីលោក​ ង៉ូវ​ សេងកាក់​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរ​ អង្គភាពពាកព័ន្ធ។

គោលការណ៍ណែនាំ​ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត ត្រូវបានរៀបចំទ្បើង ដើម្បីជាផែនទីចង្អុលផ្លូវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍តាមបណ្តារាជធានី-ខេត្តរបស់ខ្លួន ដើម្បីសិក្សាស្វែងយល់ ការកំណត់បញ្ហា និងការបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ក្នុងអភិក្រម ” ភាពច្នៃប្រឌិតនៃការគិត” ។ ការរៀបចំផែនការអភិវឌ្ឍន៏ទេសចរណ៍របស់រាជធានី-ខេត្ត ប្រកបដោយសង្គិតភាព និងគ្រប់ជ្រុងជ្រោយនឹងផ្តល់នូវកាលានុវត្តភាពថ្មី សម្រាប់វិស័យទេសចរណ៍ដែលជាផលប្រយោជន៍រួមទាំងប្រជាពលរដ្ឋ-ភ្ញៀវទេសចរ និងការវិនិយោគក្នុងវិស័យទេសចរណ៍ ដើម្បីជាប្រទីបនៃផ្នត់គំនិតថ្មីៗក្នុងការរៀបចំជាកញ្ចប់ខ្សែទស្សនកិច្ចរួម និងបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងគោលបំណងដំណើរកម្សាន្តតាមបណ្តាតំបន់ទាំងនេះនាពេលអនាគត ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។