ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ការបែងចែកផ្លែផ្កាប្រកបដោយសមធម៌ធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងផ្តាំផ្ញើទៅអ្នកបន្តវេនជានាយករដ្ឋមន្ត្រីនៅពេលអនាគត សូមប្រើថវិការវិភាជថវិការទៅលើហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ដែលប្រើពាក្យថា បែកចែកផ្លែផ្កាប្រកបដោយសមធម៌ និងដឹកនាំក្របខណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍន៍។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ ក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ពាក្យបែងបែងផ្លែផ្កាប្រកបដោយសមធម៌ គឺសំដៅដល់វិភាជថវិការទាំងឡាយ ដើម្បីបម្រើដល់ផលប្រយោជន៍ឱ្យដល់មនុស្សទាំងអស់គ្នា ដូចជាទាក់ទងការធ្វើផ្លូវ ស្ពាន មន្ទីរពេទ្យ សាលារៀន ប្រឡាយទឹក ទាំងអស់នេះគឺជាផ្លែផ្កានៃការបែងចែកកំណើនសេដ្ឋកិច្ចដោយសមធម៌ធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។