ព័ត៌មានជាតិ

អភិបាលខណ្ឌដូនពេញ អញ្ជើញ សំណេះសំណាល និង ឧបត្ថម្ភ ថ្នាំបុរាណ​ចិន​ LianhuaQingwen ចំនួន ២០០ប្រអប់ ដល់កម្លាំងប្រជាការពារខណ្ឌ ដើម្បីប្រើប្រាស់ ​ការការពារខ្លួន អំឡុងពេល​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩

(ភ្នំពេញ) នៅថ្ងៃអង្គារ ១២ រោច ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញ សំណេះសំណាល និង ឧបត្ថម្ភ ថ្នាំបុរាណ​ចិន​ LianhuaQingwen ចំនួន ២០០ប្រអប់ ដល់កម្លាំងប្រជាការពារខណ្ឌ ដដើម្បីប្រើប្រាស់ ការពារ​ខ្លួន​ អំឡុងពេល​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ ក្នុងពិធីសំណេះសំណាល នេះ លោកអភិបាល បានមានប្រសាសន៍ ផ្តាំផ្ញើរ ដល់កម្លាំង ប្រជាការពារខណ្ឌដូនពេញ ទាំងអស់ ត្រូវពាក់ម៉ាស និង លាងដៃជាមួយអាល់កុលជាប្រចាំ នៅពេលចុះអនិវត្តន៍ការងារ ក្នុងមូលដ្ឋានខណ្ឌ ជាពិសេសត្រូវ ពិសារទឹកក្តៅ ជាមួួយក្រូចឆ្មារ និង បរិភោគ ទឹកក្តៅអោយបាន ញឹកញាប់ផងដែរ ។

ក្នុងនោះ រដ្ឋបាលខណ្ឌដូនពេញ សូមថ្លែងអំណរអរគុណ ដល់លោក បារាំង ម្ចាស់យានដ្ឋានជួសជុលរថយន្ត ដែលបានឧបត្ថម្ភ ថវិកាចំនួន១០០$ សំរាប់ចំណាយទិញ ថ្នាំង បុរាណ​ចិន​ LianhuaQingwen ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។