ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការបក្សខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ដោយមានការចូលរួមពីគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធាន និងអនុប្រធានគ្រប់គ្រងគណបក្ស និងអ្នកពាក់ព័ន្ធផ្សេងទៀត

(កំពង់ចាម) ៖ ព្រឹកថ្ងៃអាទិត្យ ៨ រោច ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ដោយមានការ អញ្ជើញចូលរួមពីគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធាន-អនុប្រធានគណបក្សក្រុងស្រុក ប្រធាន អនុប្រធានគណៈគ្រប់គ្រងគណបក្ស ខ.១៨ ប្រធានគណៈគ្រប់គ្រងគណបក្ស ខ.២៧ និងអ្នកពាក់ព័ន្ធផ្សេងទៀត ស្ថិតនៅមន្ទីរគណបក្សខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការបក្សខេត្ត បានដាក់ចេញនូវគោលមួយ ចំនួន រួមមាន:

១,លើកកម្ពស់ស្មារតីយកចិត្តទុកដាក់ថែរក្សាអង្គបោះឆ្នោតគាំទ្រគណបក្ស សំដៅត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ ២០២៨។

២, ការចាត់វិធានការម៉ឺងម៉ាត់បំផុត បំបាត់កុងស៊ីប្រចាំខុសច្បាប់ និង ល្បែស៊ីសងគ្រប់ប្រភេទ ដែលជាប្រភពនៃអំពើចោរកម្ម ។

៣, ចាត់វិធានការម៉ឺងម៉ាត់បំផុត បង្ក្រាប និងបំបាត់ សកម្មភាពអនាធិបតេយ្យ របស់ក្រុមក្មេងទំនើង ជាប្រភព នៃអសណ្ដាប់ធ្នាប់ និង អសន្តិសុខសង្គម ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។