ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១៥៧នាក់ មកពីវិទ្យាល័យចំនួន ៣ នៅក្នុងស្រុកពាមជរ

(ព្រៃវែង)  :នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១៥៧នាក់ ដែលមកពីវិទ្យាល័យចំនួន ៣ គឺវិទ្យាល័យរស្មីសាមគ្គី ព្រែកក្របៅ និងវិទ្យាល័យឈើទាល ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ពេជ្រ ជីវ័ន តំណាងរាស្រ្តមណ្ឌល ខេត្តព្រៃវែង និងជាប្រធានស្តីទីក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកពាមជរ ឯកឧត្តម អនុប្រធានអចិន្ត្រៃយ៍ លោកឧកញ៉ា អនុប្រធាន សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាស្រុក មន្ត្រីប្រចាំការអនុសាខាស្រុក លោកប្រធានការិយាល័យអប់រំស្រុក លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជាថ្មី នៅវិទ្យាល័យរស្មីសាមគ្គី។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសេសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនជូនដល់យុវជនកក្រក ដែលមានវត្តមានក្នុងពិធីនោះរួមមាន៖
១- សូមបន្ដខិតខំប្រឹងប្រែងរៀន សូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។
២- បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កក្រក ពីក្នុងចំណោមសិស្សនៅវិទ្យាល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។
៣- សូមយកចិត្តទុកដាក់ជួយចំពោះសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅតាមសាលា និងសិស្សកំព្រា ព្រមទាំងប្រជាពលរដ្ឋនៅតាមសហគមន៍របស់ខ្លួន។
៤- បន្តលើកទឹកចិត្តដល់សមាជិកយុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។
៥-សូមយុវជនកាកបាទក្រកម្ពុជាទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិ ភាពរាល់ពេលធ្វើដំណើរតាមម៉ូតូ ពាក់ខ្សែក្រវ៉ាត់ពេលបើកបររថយន្ត និងជៀសអោយឆ្ងាយ ពីគ្រឿងស្រវឹង គ្រឿងញៀន និងរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ដូស និងបានគ្រប់គ្នាៗ។

សាខាខេត្ត បានឧបត្ថម្ភថវិកាជូនដល់យុវជននៅវិទ្យាល័យរស្មីសាមគ្គី ចំនួន ៥៧នាក់ ក្នុង ១នាក់ ទទួលបានថវិកា ចំនួន ១០,០០០រៀល(មួយម៉ឺនរៀលគត់) និងយុវជនចំនួន ១០០នាក់ មកពីវិទ្យាល័យព្រែកក្របៅ និងវិទ្យាល័យឈើទាល ក្នុង ១នាក់ ទទួលបានថវិកា ចំនួន ១៥,០០០រៀល(មួយម៉ឺនប្រាំពាន់រៀលគត់)។

សាខាខេត្ត បានផ្តល់ជូននូវថវិកា និងឯកសណ្ឋាន(អាវ មួក កន្លែង) ដល់យុវជន សរុបចំនួន ១៥៧នាក់។

បញ្ជាក់៖ គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សាខាខេត្ត បានបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យចំនួន ២៧ សរុបយុវជនចំនួន ២,១៦៨នាក់ នៅស្រុកពាមរក៍ ១វិទ្យាល័យ ស្រុកស៊ីធរកណ្តាល ២វិទ្យាល័យ ស្រុកពោធិ៍រៀង ១វិទ្យាល័យ ស្រុកកំពង់ត្របែក ៤វិទ្យាល័យ ស្រុកបាភ្នំ ៣វិទ្យាល័យ ស្រុកកញ្រ្ជៀច ២វិទ្យាល័យ ស្រុកស្វាយអន្ទរ ៣វិទ្យាល័យ ស្រុកមេសាង ៣វិទ្យាល័យ ស្រុកកំចាយមារ ២វិទ្យាល័យ ស្រុកព្រះស្តេច ៣វិទ្យាល័យ និងស្រុកពាមជរ ៣វិទ្យាល័យ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។