ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ទទួលជួបសម្ដែងការគួរសម ជាមួយ ឯកឧត្តម អ៊ុក សិទ្ធិជាតិ និងលោក HU Jian Hai (ហ៊ូ ជៀនហៃ) អគ្គលេខាធិការរង និងលោកស្រី ព្រមទាំងសហការី ដើម្បីជួបពិភាក្សាការងារ

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានទទួលជួបសម្ដែងការគួរសម ជាមួយ ឯកឧត្តម អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងលោក HU Jian Hai (ហ៊ូ ជៀនហៃ) អគ្គលេខាធិការរង សភាពាណិជ្ជកម្មកម្ពុជា-ចិន និងលោកស្រី HUANG RUI FEl ព្រមទាំងសហការី ដើម្បីជួបពិភាក្សាការងារ និងប្រគល់-ទទួលទូរម៉ាសុីនអុកសុីហ្សែន ចំនួន០៨គ្រឿង ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់បម្រើការងារក្នុងវិស័យសុខាភិបាល។

សភាពាណិជ្ជកម្មចិន-កម្ពុជា ក៏បាន​ឧបត្ថម្ភអាគារសិក្សា ចំនួន០៥អាគារ ដែលមានទីចាត់ការចំនួន០១បន្ទប់ បន្ទប់រៀនចំនួន១៤បន្ទប់ និងបន្ទប់ទឹក១ សរុប១៦បន្ទប់ ក្នុងសាលាបឋមសិក្សាបារាយណ៍លិចថ្មី ស្ថិតនៅសង្កាត់បារាណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។