ព័ត៌មានជាតិ

សង្ក្រាន្តកំពង់ចាមឆ្នាំនេះដឹងតែកក្រើកទៀតហើយ ឆ្នាំ២០២៤ !!!

(កំពង់ចាម) ៖ សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។

យោងតាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់រសប់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ធបាលខេត្តកំពង់ចាម មានកិត្តិយសជម្រាបដំណឹងជូនដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា បងប្អូនប្រជាពលរដ្ធ សាធារណជន និងភ្ញៀវជាតិ-អន្តរជាតិ មេត្តាជ្រាបថា៖ ដើម្បីចូលរួមអបអរសាទរស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤  ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ រដ្ធបាលខេត្តកំពង់ចាមនឹងរៀបចំព្រឹត្តការណ៍”សង្ក្រាន្តកំពង់ចាម រយ:ពេល៤ថ្ងៃ  ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ១៦ ខែមេសា  ឆ្នាំ២០២៤ នៅសួនច្បារមុខសាលាខេត្តកំពង់ចាម ចាប់ពីម៉ោង១៤.០០នាទីតទៅ និងនៅតាមទីតាំងរមណីដ្ធាន ទីវត្តអារាមនានាក្នុងខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។