ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបាត់ដំបង ៖ដំណឹងស្វែងរកក្រុមគ្រួសារជនរងគ្រោះ

(បាត់ដំបង) ៖ នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង៣០នាទីនៅ លើផ្លូវក្រាលកៅស៊ូឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ ដំបងមានករណីគ្រោះថ្នាក់ចរាចរដោយ (ដួលម៉ូតូខ្លួនឯង)ក្នុងទិសដៅពីត្បូងទៅជើងត្រង់ចំណុចបឹងខ្ជឹងស្ថិតក្នុងក្រុមទី០៩ ភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ជនរងគ្រោះត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យ ភ្លាមៗ​ ប៉ុន្តែដោយ សារស្ថានភាពរងរបួសធ្ងន់ធ្ងរ ជនរងគ្រោះបានបាត់បង់ជីវិតនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលជនរងគ្រោះភេទប្រុស មិនស្គាល់អត្តសញ្ញាណបើក បរម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FV- 0085 ។

រហូតមកដល់ពេលនេះជនរងគ្រោះ មិនទាន់មានសាច់ញ្ញាតិឬគ្រុមគ្រួសារបានដឹងនៅឡើយទេ។

ដូចបានជម្រាបជូនខាងលើ បើបង ប្អូន ណាបានស្គាល់ជនរងគ្រោះដូចមានភិនភាគក្នុងរូបភាពនេះ សូ ម ជូនដំណឹងដល់សាច់ញ្ញាតិឬគ្រុមគ្រួ សាររបស់ គាត់បានដឹងឬផ្តល់ព័ត៌មានមកស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបងតាមរយះលេខទូរស័ព្ទ012996423 ឬលេខអធិ ការនគរបាលស្រុករតនមណ្ឌលលេខ092687171 ៕ដោយព្រំ ហន!

Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។