ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ដាំ វុទ្ធី ដែលបានឧបត្ថម្ភថវិកាចំនួន(ប្រាំរយដុល្លារអាមេរិក) ជូនដល់រដ្ឋបាលខេត្តព្រៃវែង​ ដេីម្បីជួយគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង ២០២៤”

(ព្រៃវែង) ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្ត​ព្រៃវែង និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ដាំ វុទ្ធី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ជ្រៀច ដែលបានឧបត្ថម្ភថវិកាចំនួន $៥០០ (ប្រាំរយដុល្លារអាមេរិក) ជូនដល់រដ្ឋបាលខេត្តព្រៃវែង​ ដេីម្បីជួយគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង ២០២៤”ក្នុងឱកាសនៃពិធីអបអរសាទរ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ដែលរដ្ឋបាលខេត្តបានរៀបចំ​ចាប់ពីថ្ងៃទី១២-១៦ ខែមេសា​ ឆ្នាំ២០២៤ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមជូនពរដល់ ឯកឧត្តម ដាំ វុទ្ធី សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។