ព័ត៌មានជាតិ

ដោយសាររលកកម្តៅបណ្តាលឱ្យត្រីរាប់សែនក្បាលងាប់នៅក្នុងប្រទេសវៀតណាម!

វៀតណាម៖ បញ្ហារលកកម្តៅបានបណ្តាលឱ្យត្រីរាប់សែនក្បាលបានងាប់នៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១ ខែឧសភានេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងអាងស្តុកទឹកមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Dong Nai ភាគខាងត្បូងនៃប្រទេសវៀតណាម។

ប្រភពខាងលើនេះបានបន្តថា ការងាប់ត្រីក្នុងចំនួនដ៏ច្រើននេះក៏បានបង្កឱ្យមានក្លិនអាក្រក់យ៉ាងខ្លាំងនៅជុំវិញតំបន់អាងស្តុកទឹកនោះដែរ ខណៈអាជ្ញាធរវៀតណាមកំពុងតែព្យាយាមធ្វើការសម្អាតត្រីទាំងអស់នោះហើយ។ សូមបញ្ជាក់ជូនថា វៀតណាមក៏កំពុងតែប្រឈមជាមួយនឹងបញ្ហារលកកម្តៅក្នុងកម្រិតដ៏ធ្ងន់ធ្ងរផងដែរ តែរហូតមកទល់នឹងពេលនេះអាជ្ញាធរវៀតណាមនៅមិនទាន់រកឃើញមានពលរដ្ឋណាម្នាក់បានកើតមានជំងឺ ឬស្លាប់បាត់បង់ជីវិតដោយសារបញ្ហារលកកម្តៅនៅឡើយទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។