ព័ត៌មានជាតិ

ឆេះមួយគ្រឿងទៀតហើយនៅលើផ្លូវល្បឿនលឿនក្នុងស្រុកកំពង់សិលា!

(ព្រះសីហនុ) ៖ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ៖នៅព្រឹកថ្ងៃទី ៤ខែ ឧសភាឆ្នាំ ២០២៤ វេលាម៉ោងជិត៦កន្លះព្រឹក មានរថយន្តមួយគ្រឿង បានឆាបឆេះនៅតាមបណ្ដោយផ្លូវល្បឿនលឿនត្រង់គីឡូម៉ែត្រលេខ៩៧ ដែលមានទិសដៅបើកបរពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ភូមិសាស្ត្រក្នុងភូមិ ស្ទឹងច្រាល ឃុំ អូរបាក់រទេះ ស្រុក កំពង់សិលា ខេត្ត ព្រះសីហនុ ម្ចាស់ឡានរ.ងគ្រោះឈ្មោះ មឿន ឆៃយុទ្ឋ ភេទ ប្រុស ជនជាតិ ខ្មែរ។ រថយន្តដែលឆាបឆេះម៉ាក TOYOTA CAMARY (បាឡែន)ពណ៌ ស ដែលមានស្លាកលេខ កណ្តាល 2C-9690 ខូចខាតឆេះរថយន្តអស់ទាំងស្រុង។
ចំពោះមូលហេតុនៃការឆេះនេះ មានសេចក្តីរាយការណ៍បឋមថា បណ្តាលមកពីឆ្លងចរន្តភ្លើងក្នុងរថយន្ត និងថាករណីនេះមិនមានមនុស្សគ្រោះថ្នាក់ទេ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។