ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់បន្ថែមទៀតហើយ!

(ខេត្តព្រៃវែង) ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែងមានករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់បន្ថែមទៀតហើយ!

រដ្ឋបាលខេត្តព្រៃវែង សូមបង្ហាញអត្តសញ្ញាណមនុស្សចំនួន ៤នាក់ មកពីរាជធានីភ្នំពេញ (សង្កាត់ស្ទឹងមានជ័យ តំបន់ក្រហម🔴) ដោយម៉ូតូផ្ទាល់ខ្លួនដែលមានស្រុកកំណើតនៅស្រុកកញ្រ្ជៀច ត្រូវបានរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តរហ័ស ( Rapid Test )

បច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យកំពុងរៀបចំយកមកព្យាបាល និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត។

គួររម្លឹកផងដែរថា រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។